ម្សិលមិញមានហ្វេសបុគមួយ បានយករូបថតម្តាយក្មេកខ្ញុំនិងភរិយាខ្ញុំ កាលពីឆ្នាំ២០០៨គឺ១១ឆ្នាំមុន នៅមន្ទីរពេទ្យសិង្ហបុរី មកបង្ហោះធ្វើឱ្យមានការភាន់ច្រឡំថា ម្តាយក្មេកខ្ញុំបានជាសះស្បើយឬបាន ធូរស្រាលហើយដែលធ្វើឱ្យខ្ញុំជួបការ លំបាកក្នុងការបកស្រាយពីរឿងខ្ញុំលុប ចោលការទៅចូលរួមប្រជុំកំពូលអាស៊ាន កូរ៉េ មេគង្គ កូរ៉េនៅទីក្រុងប៊ូសាននៃ

ប្រទេសកូរ៉េខាងត្បូង។ ខ្ញុំសូមបញ្ជាក់ថាស្ថានភាពជម្ងឺម្តាយក្មេក ខ្ញុំស្ថិតក្នុងដំណាក់ការសង្រ្គោះបន្ទាន់ នៅឡើយដែលតម្រូវឱ្យកូនចៅនៅ ក្បែរគាត់ជានិច្ច។ សូមជូនរូបភាពមួយចំនួនពីម្សិលនិងព្រឹក ថ្ងៃនេះ២៤និង២៥វិច្ឆិកា២០១៩៕

\